លោក គង់ គាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្តាល

កាលបរិច្ឆេទ៖ ខែឩសភា 21, 2012 10:21 pm


ប្រធានស្តីទីគណបក្ស សម រង្ស៊ី កាលពីព្រឹកថ្ងៃទី២១ ខែឧសភា បានធ្វើយុទ្ធនាការឃោសនា បោះឆ្នោតនៅក្នុងខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋនិងសកម្មជនរបស់គណបក្ស​ សម រង្ស៊ី ចូលរួមយ៉ាងច្រើនកោះករ ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកណ្តាលនោះ លោក គង់ គាំ ប្រធានស្តីទីគណ បក្ស សម រង្ស៊ី បានជំរាបជូនទៅប្រជាពលរដ្ឋថា ដល់ពេលដែលបងប្អូនប្រជាបលរដ្ឋចូលរួម ជា មួយនិងគណបក្ស សម រង្ស៊ី ហើយ ។ ព្រោះគណបក្សប្រជាជនរបស់លោក ហ៊ុន សែន សព្វថ្ងៃ បានធ្វើបាបប្រជាពលរដ្ឋខ្មែរខ្លាំងណាស់ មានទាំងការរំលោភដីធ្លី សិទ្ធិរស់នៅ បាញ់សម្លាប់ ចាប់ ចងដាក់គុកច្រវាក់ជាដើម ។

មួយវិញទៀតរដ្ឋាភិបាលសព្វថ្ងៃបានធ្វើឲ្យធនធានធម្មជាតិ ទាំងអស់ស្ទើរវិនាសហិនហោចអស់ ទៅហើយ ដោយបើកដៃឲ្យឈ្មួខិចខូចកាប់បំផ្លាញជារៀងរាល់ថ្ងៃ ទាំងការហូរចូលដ៏ច្រើនលើស លប់ពីសំណាក់ជនជាតិយួនអន្តោប្រវេសន៏ ។ Read more

Chut Wutty’s Rally in Geneva on 18 May 2012

កាលបរិច្ឆេទ៖ ខែឩសភា 21, 2012 7:39 am

ផ្ទុះក្នុងរោងចក្រស្លដែក បណ្តាលឲ្យមនុស្ស២នាក់របួស

កាលបរិច្ឆេទ៖ ខែឩសភា 20, 2012 11:14 pm

ភ្នំពេញ៖ ស្នូរសម្លេង​ផ្ទុះ​ចេញពី​ក្នុង​រោងចក្រ​ស្លដែក​ស្ថិតនៅក្នុង​បូរី​សូ​នី ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ បណ្តាល​មនុស្ស​២​នាក់​របួស ដែលហេតុការណ៏នេះបានកើតឡើង កាលពី​វេលា​ម៉ោង​ជាង ​៩​យប់​ថ្ងៃទី​២០ ​ខែឧសភា ឆ្នាំ​២០១២​ ។​

​សូមជំរាបថា ជនរងគ្រោះ​ទាំង​២​នាក់​នោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី។ សូមបញ្ជាក់ថា​ពុំមាន​ប្រភពណាបញ្ជាក់ឲ្យបានច្បាស់ ការផ្ទុះកៅក្នុងរោងចក្រស្លដែក បណ្តាលមកពីមូលហេតុអ្វីនោះទេ ហើយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ផងដែរ​៕

Commune Election Campaigning Begins

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:18 pm

Photo: AP
Supporters of the ruling Cambodian People’s Party campaign during a commune elections rally in Phnom Penh, Cambodia, Friday, May 18, 2012. The campaign was kicked off Friday for the June 3 commune elections.

“Vote for the CPP, make the country develop, reduce poverty and corruption.”

Ten political parties kicked off campaigning across the country on Friday, in anticipation of commune elections June 3.

Celebrations were held at party headquarters, and party supporters began handing out leaflets to potential voters. No violence was reported on the first day of the 15-day campaign period.

On the streets of Phnom Penh, the ruling Cambodian People’s Party drove through the streets in modern vehicles. Members of the opposition Sam Rainsy Party traveled by motorcycle, old trucks or by foot to deliver its political message. Read more

Human ‘ Treeman ‘ begs for help as he turns into a tree.

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:16 pm

Politicians get young Cambodians geared up

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:14 pm

120516_06

“Integrating youth in all levels of society”, a slogan written in English and Khmer and hung on a white cloth over the main roads of Phnom Penh, was aimed to attract the attention of the Kingdom’s citizens.

But how much do young Cambodians know about the different political parties, and why should they become politically active?

Ngoeun Raden, a 27-year-old youth activist and Deputy Director of the Funcinpec political party, said that it is vital for young Cambodians to participate in politics. Read more

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​យក​​​រថយន្ត​រដ្ឋ​មក​ឃោសនា​បោះ​ឆ្នោត

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:12 pm

គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​រថយន្ត​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ក្នុង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត។

ក្រុម​អ្នក​ឃ្លាំមើល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ថ្ងៃ​ឃោសនា​ រក​សំឡេង​ឆ្នោត​ដំបូង​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សំបូរ​ធន​ធាន​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត​នោះ​ បាន​យក​ទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ឃោស​នា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ប្រជា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ឈ្មោះ ​ហុង ហេង​ បាន​ថ្លែង​ថា ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ដំបូង​នេះ ​លោក​សង្កេត​ឃើញ​មាន​រថយន្ត​អត់​ស្លាក​លេខ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់។

លោក ហុង ហេង៖ «ឃើញ​ឡាន​ហែ​ឃោសនា​គណបក្ស​នយោបាយ​ហ្នឹង​អត់​មាន​ស្លាក​លេខ​ច្រើន​ណាស់ តើ​ប៉ូលិស​ចរាចរណ៍​ដែល​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ មមាញឹក​កន្លង​ទៅ​បាត់​ទៅ​ណា​អស់​ហើយ​ សូម្បី​ម៉ូតូ​តូច​មួយ​គ្រឿង​អត់​មាន​កញ្ចក់​ អត់​មាន​មួក​ម្ដង​​​ដេញ​គ្នា​ប្រផាត់​ប្រភីង​គ្រប់​ច្រក​រហក​ ឥឡូវ​នេះ​ហេតុ​បាន​ឲ្យ​ឡាន​ខុស​ច្បាប់​អ៊ីចឹង? ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​ត្រូវ​ពិចារណា​មែន​ទែន ព្រោះ​យើង​ពង្រឹង​ច្បាប់​ចរាចរណ៍»។  Read more

គណបក្ស​២​រង​ការ​ចោទ​ថា​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:11 pm

ជា​​​រៀងរាល់​ឆ្នាំ ជាពិសេស​នៅ​មុន​រដូវ​កាល​បោះឆ្នោត​ម្ដងៗ គេ​តែង​សង្កេត​ឃើញ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

ការ​ជួប​សំណេះសំណាល​នោះ ពួកគេ​បាន​ផ្ដល់​នូវ​ថវិកា​មួយ​ចំនួន​ទៅ​ឲ្យ​អ្នកភូមិ​ដែល​ជា​ម្ចាស់​ឆ្នោត។ ការ​ឲ្យ​ថវិកា​នេះ បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ​ដល់​ការ​បោះឆ្នោត ព្រោះ​ទង្វើ​បែប​នេះ​បាន​បង្កប់​នូវ​គោលដៅ​ទិញ​ដូរ​សន្លឹកឆ្នោត​យ៉ាង​ច្បាស់លាស់ ដែល​គេ​មិន​អាច​ប្រកែក​បាន។

នៅ​តាម​ភូមិ​ឃុំ​ស្រុក​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ជាពិសេស​ជួប​សំណេះសំណាល​ជាមួយ​ ក្រុម​អ្នកភូមិ​ដែល​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ។ សកម្មភាព​នេះ​ច្រើន​តែ​កើត​មាន​ច្រើន​នៅ​មុន និង​ចំ​រដូវ​បោះឆ្នោត។

គណបក្ស​នយោបាយ​ទាំង​នោះ​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​ម្ដងៗ ពួកគេ​តែងតែ​យក​អំណោយ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ប្រជាពលរដ្ឋ។ ការ​ផ្ដល់​ថវិកា បូក​នឹង​អំណោយ​នោះ បាន​បង្កប់​នូវ​សារ​នយោបាយ ដើម្បី​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ បញ្ហា​នេះ​កំពុង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។  Read more

អត្ថន័យ​នៃ​ស្លាក​សញ្ញា​គណ​បក្ស​នយោបាយ

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:10 pm

គណ​បក្ស​ទាំង​១០ ដែល​មាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​១៨ ឧសភា បាន​ចូល​រួម​ឃោសនា​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ ទី​៣ ឆ្នាំ​២០១២។

Photo: RFA

បញ្ជី​គណបក្ស នៅ​ក្នុង​ឯកសារ​ផ្សព្វ​ផ្សាយ​អំពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១២ របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)

ស្លាក​សញ្ញា​គណ​បក្ស​នយោបាយ​មាន​រូប​រាង និង​បាន​បង្កប់​នូវ​ខ្លឹមសារ​ផ្សេងៗ គ្នា​ក្នុង​ស្លាក​សញ្ញា​នោះ​ទៅ​តាម​គោល​នយោបាយ​របស់​គណ​បក្ស​នោះ។

គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​និម្មិត​សញ្ញា​រាង​មូល​ពង​ក្រពើ ផ្ទៃ​ពណ៌​ស មាន​កម្រង​គួរ​ស្រូវ​ពណ៌​មាស អម​សងខាង​ដោយ​រង្វង់​ស្នែង​ក្របី​ជួប​គ្នា​ខាង​ចុង។

ខ្សែ​បូ​រុំ​ព័ទ្ធ​ផ្នែក​ខាង​ក្រោម​នៃ​កម្រង​គួរ​ស្រូវ​ជា​ប្រាំ​ថ្នាក់ នៅ​កណ្ដាល​ខ្សែ​បូ​ដែល​កាត់​ទទឹង​ផ្នែក​ខាង​ក្រោម​មាន​ចារឹក​អក្សរ​ពណ៌ស​ថា គណ​បក្ស​ប្រជាជន​កម្ពុជា។

មាន​ក្បាច់​ភ្ញី​ពណ៌​មាស​ជា​ទម្រ​នៅ​ចន្លោះ​ក្បាច់​ភ្ញី និង​ខ្សែ​បូ​មាន​ស្ពឺ​គ្រឿង​ចក្រ​ពណ៌​មាស។ នៅ​លើ​ផ្ទៃ​ពណ៌​ស​មាន​រូប​ទេវតា​បាច​ផ្កា​ស្ថិត​នៅ​ចំ​កណ្ដាល​រង្វង់។ Read more

សាក្សី​១​រូប​ចូល​បំភ្លឺ​តុលាការ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:09 pm

ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ កោះ​ហៅ​សាក្សី​សំខាន់​ម្នាក់​ទៅ​ស្បថ​មុន​នឹង​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​ទៅ​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ អ៊ិន រតនា។

RFA/Chin Chetha

អ្នក​យក​ព័ត៌មាន​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កញ្ញា ផន បុប្ផា ដើរ​ចេញ​ពី​បន្ទប់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សាក្សី​សំខាន់​ដែល​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា មាន​ពីរ​រូប គឺ​កញ្ញា ផន បុប្ផា និង​កញ្ញា អូលេស្យា ផ្លូឃី (Olesia Plokhii)។ អ្នក​ទាំង​ពីរ​ជា​អ្នក​យក​ព័ត៌មាន​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ហើយ​បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី ក្នុង​គ្រា​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​ រហូត​ដល់​មាន​ការ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

ទោះ​ជា​យ៉ាង​ណា​គេ​ឃើញ​មាន​វត្តមាន​តែ​កញ្ញា ផន បុប្ផា ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូល​ខ្លួន​មក​បំភ្លឺ​តាម​ដីកា​កោះ​លេខ70/03 5 2012 របស់​សាលា​ដំបូង​ខេត្ត​កោះកុង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ លោក មីន មករា បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដោយ​លោក​បញ្ជាក់​ថា វាស្ថិត​នៅ​ក្នុងក្រម​នីតិវិធី​ស៊ើបសួរ​របស់​លោក។ Read more

SpaceX rocket launch aborted in last half-second

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:08 pm

Privately-owned Falcon 9 rocket set to blast to ISS could not take off and remained on the launch pad. This is the first attempt of a private company to deliver cargo to the ISS.

The launch was due to be executed from Cape Canaveral at 4:55 am EDT (08:55 GMT) on Saturday.

The countdown was practically through and the engine ignition sequence reportedly started when onboard computers automatically halted the process.

Watch the video of Falcon 9 rocket fail to launch after the final countdown is over.

NASA named the high pressure in Engine 5 chamber the reason to abort the SpaceX Dragon launch.

The unmanned Dragon module loaded with half a tonne of provisions for the space expedition is expected to finally head towards the ISS on Tuesday, May 22, if the failure is fixed. Read more

 សហស្ថាបនិក ក្រុមហ៊ុន Apple លោក Steve Jobs ជាអ្នកកាន់ ព្រះពុទ្ធសាសនា

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:06 pm

Photo by Lookingtoday

យោងតាមការស្រាវជ្រាវ ប្រវត្តមួយចំនួន បានឲ្យដឹងថា លោក Steve Jobs គឺជាមនុស្ស ដែលកាន់ពន្ឋសាសនា។ លោកចាប់បង្កើត ក្រុមហ៊ុនផលិតកុំព្យូទ័រ Apple ជាមួយមិត្តភ័ក្ត រៀនមហាវិទ្យា ជាមួយលោក គឺលោក Steve Wozniak នៅក្នុងឆ្នាំ ១៩៧០។ ហើយនៅត្រឹមឆ្នាំ ១៩៨០ លោកបានក្លាយ ជាមហាសេដ្ឋីតែម្តង។

លោក Jobsបានកើតក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្គូល។ តន្ត្រីដែលលោកចូលចិត្តជាងគេគឺ ប្រភេទតន្ត្រី  របស់ក្រុមBeatles និង Bob Dylan។ វប្បធម៌រស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្គូល បានជិះឥទ្ឋិពលដល់លោកយ៉ាងខ្លាំង ។ លោកជាមនុស្សដែលចូលចិត្ត ការស្រមើលស្រមៃ យ៉ាងខ្ពស់បំផុត។ Read more

Prey Lang Forestry Activists Lobby Washington for Help

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:04 pm

គណបក្ស​ធំ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ច្រើន​ជាង​គណបក្ស​តូចៗ​ពេល​​ឃោសនា​បោះឆ្នោត

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 11:02 pm

រូបថត៖ AP
កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ។

ក្រុមន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​គណបក្ស​កាន់កាប់​អំណាច​យ៉ាង​រឹងមាំ ​និង​គណបក្ស​ធំ​ៗ​មួយ​ចំនួន​ទៀត​ មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​គណបក្ស​តូច​ៗ​ សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​សន្លឹក​ឆ្នោត​ ហើយ​ភាព​មិន​ស្មើ​គ្នា​នេះ​នឹង​ជះឥទ្ធិពល​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ​ ហើយ​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​១៥​ថ្ងៃ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ ទី​១៨ ​ស្អែក​នេះ។

មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​សរុប​ចំនួន​១០​ នៅ​ក្នុង​នោះ​ភាគច្រើន​គឺ​ជា​គណបក្ស​តូច​ៗ​ដែល​មិន​មាន​សកម្មភាព​ជា​ចំហ​នៅ​ពេល​មុន។ Read more

Firefox 12.0 Beta មាន​ជា​ភា​សា​ខ្មែរ​ហើយ!

កាលបរិច្ឆេទ៖ ខែឩសភា 19, 2012 10:17 pm

Firefox 12.0 Beta មាន​ជា​ភា​សា​ខ្មែរ​
យោង​​តាម​​ប្រ​កាស​​ផ្សាយ​​របស់​គេហទំព័រ សហគមន៍Mozillaខ្មែរ បានឲ្យដឹងថា«នៅ​ពេល​នេះ​ក​ម្ម​វិ​ធី​​​ Firefox​ ​ជំ​នាន់ 12.0 Beta មាន​ជា​ភាសា​ខ្មែរ​ហើយ» យើង​អាច​ធ្វើ​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​បាន​ដោយ​សេ​រី និង​ឥត​គិត​ថ្លៃ​ផង​ដែរ។ នៅ​ក្នុង​ អត្ថបទ​ដើម ឯ​គេហទំព័រ​សហគមន៍​នោះ ក៏​មាន​ការ​សំណូម​ពរ​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ទាំង​អស់​គ្នា មេត្តា​សហការ​គ្នា​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និ​ង​​ល្អ​ថែម​ទៀត។តើ​អ្នកបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Firefox 12.0 Beta ជា​ភាសា​ខ្មែរ​ហើ​យ​ឬ​នៅ​?  ចូលរួម​ទាំង​អស់​គ្នា ប្រើ​កម្មវិធី​ជា​ភាសា​ខ្មែរ ដើម្បី​លើក​តម្កើង​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័​ត៌​មា​ន​វិ​​ទ្យា ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ទៀត។

ឆ្នាំ២០១២ និងឆ្នាំ២០១៣ ជាឆ្នាំដែលគណបក្ស សម រង្ស៊ី ត្រូវស្រោចស្រង់ប្រទេសជាតិ

កាលបរិច្ឆេទ៖ ខែឩសភា 18, 2012 9:31 pm

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ គឺជាថ្ងៃដំបូង ដែលគណបក្សនយោបាយទាំងអស់ត្រូវបាន​ អនុញ្ញាតឲ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ។

នៅព្រឹកព្រលឹមថ្ងៃសុក្រ ដ៏សែនមនោរម្យផ្ទៃមេឃស្រឡះល្អ ខៀវស្រងាត់ ព្រះអាទិត្យចាប់ផ្តើម អណ្តែតខ្លួនបន្តិចម្តងៗមកលើផែនបុស្សភា ពេលវេលាដ៏ល្អនេះ គឺជាការទន្ទឹងរងចាំជាយូ ណាស់ មកហើយ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនគណបក្ស សម រង្ស៊ី ដើម្បីចូលរួម ក្នុងការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយការជួបជុំ ក៏បានប្រព្រឹត្តិធ្វើឡើងដូច តាមការគ្រោងទុក ដែលមានប្រជាពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី បានមក​ជួបជុំគ្នាយ៉ាងច្រើនកុះករ នៅលើសួនការ៉ូឡា​មុខវត្តបុទុមវត្តី និងមុខ អតីតមន្ទីររដ្ឋសភាជាតិ ដើម្បីធ្វើការឃោសនាបោះឆ្នោត ។

សម្លេងឧឃោសនស័ព្ទ ការអបអរសាទរ ហូរកញ្ជ្រៀវ លាន់ឮកងរំពង  ភ្ជាប់ជាមួយនិងសារ

នយោបាយ ក៏បានចាប់ផ្តើមឡើង ជាការបញ្ជាក់ថាជ័យជំនះរបស់គណបក្ស សម រង្ស៊ី បានរំកិន ខ្លួនចូលមកបន្តិចម្តងៗហើយ ដោយមានការចូលរួមពីខណ្ឌទាំង៩ និង៩៦សង្កាត់ ក្នុងរាជធានី ភ្នំពេញ ដែលមានសកម្មជន និងប្រជាពលរដ្ឋជាអ្នកគាំទ្រចូលរួមសរុបទាំងអស់ប្រមាណជិត ៧ពាន់នាក់ រថយន្តចំនួន១០០គ្រឿង និងម៉ូតូអមដំណើរនៃការឃោសនាជាច្រើនរយគ្រឿង ផង ដែរ ។ Read more

ក្រុមប្រឹក្សាស្រុក និងខេត្ត មកពីគណបក្ស សម រង្ស៊ី ខេត្តក្រចេះ ធ្វើពហិការមិនចូលរួមក្នុងពិធីប្រកាសសុពលភាពអភិបាលខេត្ត

កាលបរិច្ឆេទ៖ ខែឩសភា 17, 2012 4:47 pm

 

Photograph: supplied

ដោយ. ឆាំ ឆានី

លោក ឡុង រី អ្នកតំណាងរាស្រ្តកូតាគណបក្ស សម រង្ស៊ី មណ្ឌលក្រចេះ មានប្រសាសន៍ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នេះ ក្រសួងមហាផ្ទៃបាន​កោះហៅសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត ក្រចេះ ឲ្យមកចូលរួមក្នុងពីធីប្រកាសសុពលភាពលោក សរ ចំរ៉ុង ជាអភិបាលខេត្តក្រចេះ ជំនួសលោក ខាំ ភឿន ដែលស្លាប់ទៅកាលពីពេលថ្មីៗនេះ ។

ប៉ុន្តែ សំរាប់សមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត កូតាគណបក្ស សម រង្ស៊ី ចំនួន២៣រូប និងធ្វើពហិការមិនទៅចូលរួមក្នុងពិធីនេះទេ ។ ដោយហេតុថា ការប្រកាសសុពលភាពនេះ មិនមានប្រយោជន៍ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ ហើយលោកនិងសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត កូតាគណបក្ស សម រង្ស៊ី ទាំងអស់ យកពេលវេលានេះទៅជួយប្រជាពលរដ្ឋ ដែលកំពុងរងនូវអំពើអយុត្តិធម៍ក្នុងការបង្រ្កាបដោយហឹង្សាពីសំណាក់រដ្ឋាបាលវិញ ។

គួរំលឹកថា កាលពីថ្ងៃម្សឹលម៉ិញ ១៦ ឧសភា ឆ្នាំ២០១២ ក្រោម​បញ្ជា​របស់​លោក ស ខេង និង​លោក នេត សាវឿន កងកម្លាំងប្រដាប់អាវុធ​បានធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ទៅបង្រ្កាបការតវ៉ារបស់ប្រជាពលរដ្ឋជាង១០០០គ្រួសាររស់នៅ​ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បីយកដីដែល​ប្រជា​ពលរដ្ឋ​រស់នៅជាច្រើនឆ្នាំឲ្យទៅក្រុមហ៊ុនចម្ការ​កៅស៊ូ កាសូទីម​ ។ ក្នុងការបង្រ្កាបនោះកម្លាំងប្រដាប់អាវុធបានបាញ់​ក្មេងស្រីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់ ​ពីរ​នាក់​រង​របួស ៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​និងរាប់ពាន់នាក់ទៀតកំពុងបង្ខំចិត្តចាកចេញពីលំនៅឋានទៅរស់ក្នុងព្រៃ ក្រោមដំណត់ទឹកភ្លៀង​ យ៉ាងវេទនាបំផុត​ ។

ការចោទប្រកាន់របស់រដ្ឋាភិបាល មកលើប្រជាពលរដ្ឋថា បានបង្កើតតំបន់អប​គម ដែលមានឈ្មោះ ប៊ុន រដ្ឋា ជាមេខ្លោង នេះ ត្រូវបានមន្រ្តីសិទ្ឋិមនុស្ស និងគណបក្ស សម រង្ស៊ី ធ្វើការថ្កោលទោស និងទាមទារឲ្យចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។

ប្រភពពីមន្រ្តីក្នុងទីស្តីការគណ:រដ្ឋមន្រ្តី ដែលសុំមិនឲ្យបញេ្ចញឈ្មោះបានបង្ហើប​ប្រាប់ថា យុទ្ឋសាស្រ្តថ្មីរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបប្រជាពលរដ្ឋ​ដែលហ៊ានចេញមុខតវ៉ាគឺ ការបង្រ្កាបដោយហឹង្សា និងប្តូរបទចោទប្រកាន់ពីកម្រិតស្រាល ទៅជាបទឧក្រិដ្ឋ  ។ ព្រោះថា បើគ្រាន់តែប្រឌិត​នូវបទ​ចោទប្រកាន់ស្រាល់ៗ និងទប់ស្កាត់ការតវ៉ាដោយអហឹង្សា មិនបាញ់សម្លាប់ដូចពេលនេះទេ គឺប្រជាពលរដ្ឋលោកមិនខ្លាច ហើយរដ្ឋាភិបាលមិនអាចប្លន់​ដីយក​ទៅឲ្យក្រុមហ៊ុនបានស្រួលៗ ដូច្នេះហើយបានជារដ្ឋាភិបាលបង្កើតយុទ្ឋសាស្ត្រន៍ថ្មីគឺប្រឌិតបទចោទប្រកាន់ថ្នាក់ឧក្រិដ្ឋ និងបង្រ្កាបដោយ​ហឹង្សា​បែបនេះ ។

សូមញ្ជាក់ថា ការធ្វើដំណើរចូលទៅក្នុងតំបន់ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាតំបន់ដែលកើតហេតុ គឺយើងត្រូវធ្វើដំណើរដោយជិះ​ក្បូននិង​ទាញខ្សែររ៉ត ឆ្លងព្រែកឆ្លូង ព្រែកតេ និងព្រែកឈ្លីក តែនៅពេលដែលក្រុមកម្លាំងប្រដាប់អាវុធចូលទៅបង្រ្កាបប្រជាពល​រដ្ឋស្លូតត្រង់គឺក្រុម​កម្លាំង​ប្រដាប់អាវុធ​ បានកាត់ខ្សែររ៉តចោល ធ្វើឲ្យអ្នកឃ្លាំមើលពីការរំលោភសិទ្ឋិមនុស្ស និងអ្នកពត៍មានមិនអាចចូលទៅតំបន់នោះបាន ដែលជាហេតុ​ធ្វើឲ្យក្រុមកម្លាំងប្រ​ដា​ប់​អាវុធមានភាពងាយស្រួលក្នុងការប្រើអំពើហឹង្សាដល់ប្រជាពលរដ្ឋ ។

 

មេឃុំ-ចៅសង្កាត់់ របស់គណបក្ស សម រង្ស៊ី ជាមេឃុំ-ចៅសង្កាត់ របស់ពលរដ្ឋ ផ្ទុយពីមេឃុំ-ចៅសង្កាត់របស់គណបក្សកាន់អំណាច ជាមេឃុំ-ចៅសង្កាត់របស់បក្ស

កាលបរិច្ឆេទ៖ ខែឩសភា 16, 2012 11:42 pm

បញ្ហាការងារគឺជារឿងសំខាន់បំផុត ដែលប្រជាពលរដ្ឋខ្មែរកំពុងតែជួបប្រទះ ដោយអ្នកខ្លះបានធ្វើ ចំណាកស្រុក ចេញពីភូមិឋានរបស់ខ្លួនដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេស ។

ជាក់ស្តែងនិសិ្សតក្នុងមួយឆ្នាំៗបានបញ្ចប់ការសិក្សា តែមានភាគតិចណាស់ដែលអាចរកការងារ បានធ្វើ ហើយអ្នកខ្លាំទៀតទាន់តែមានខ្សែស្រឡាយ ឬសំណូកសូកប៉ាន់ជាដើមទើបអាចរកការ ងារបានធ្វើ។ សួរថាចុះប្រសិនបើនិស្សិតនោះជាកូនប្រជាកសិករក្រីក្រវិញ តើគ្នាមានថវិការពី ណាមក ដើម្បីធ្វើការសូកប៉ាន់សម្រាប់បានការងារធ្វើនោះ ។ ទាំងអស់នេះគឺសុតតែជាកំហុស ឆ្គង របស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ដែលមិនបានស្វះស្វែងរកទីផ្សារ ការងារជូនប្រជាពលរដ្ឋរបស់ខ្លួននោះ ។

ដោយសារតែមើលឃើញពីបញ្ហាទាំងអស់នេះហើយគណបក្ស សម រង្ស៊ី បានយកចិត្តទុកដាក់ជា ទីបំផុតចំពោះបញ្ហាការងារនេះ ព្រោះប្រទេសជាតិមានការរីកចំរើនទៅបាន ទាល់តែនៅក្នុងប្រ ទេសនោះ មានសង្វាក់ផលិតកម្មគ្រប់គ្រាន់ ទើបធ្វើឲ្យប្រទេសនោះរីកចំរើនទៅបាន មួយវិញ ទៀត នៅពេលដែលប្រទេសជាតិ មានសង្វាក់ផលិតកម្មមមាញឹកហើយនោះ ក៏អាចកាត់បន្ថយ ការចំណាកស្រុករបស់ប្រជាពលរដ្ឋទៅរកការងារធ្វើនៅក្រៅប្រទេសផងដែរ។ ដែលប្រជាពល រដ្ឋ មិនចាំបាច់ឃ្លៀតឆ្ងាយពីស្រុកកំណើត ឪពុក ម្តាយ ញាត្តិមិត្តបងប្អូន និងប្តី ប្រពន្ធកូនទៀត​នោះទេ  ដែលទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់គណបក្ស សម រង្ស៊ី ។ Read more

កែ សុវណ្ណរតន៏ៈ គណបក្ស សម រង្ស៊ី ជាគណបក្សដែលខ្វលខ្វាយ និងគិតពីសុខទុក្ខ ផលប្រយោជន៏របស់រាស្រ្ត និងប្រទេសជាតិ

កាលបរិច្ឆេទ៖ ខែឩសភា 16, 2012 11:39 pm

ក្នុងគោលដៅជំរុញ និងលើកទឹកចិត្ត ដល់សកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី នៅ ខេត្តសៀមរាប ក្នុងការចូលរួមការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ នៅថ្ងៃខាងមុខនេះលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជា សមាជិកព្រឹទ្ធសភាជាប់ឆ្នោតកាលពីថ្ងៃសុក្រសប្តាហ៏កន្លងទៅ លោកស្រីបានជួបសំណេះ សំ ណាល ជាមួយថ្នាក់​ដឹកនាំខេត្ត និងសកម្មជនរបស់គណបក្ស សម រង្ស៊ី ប្រមាណជាង១០០នាក់ ដែលកម្មវិធីនេះ គឺបានរៀបចំធ្វើឡើងនៅទីស្នាក់ការរបស់គណបក្ស សម រង្ស៊ី ខេត្តសៀមរាប ។

 

ឆ្លៀតក្នុងឱកាស នៃការឃោសនាបោះឆ្នោតកាន់តែខិតជិតចូលមកដល់ហើយនោះ លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំ និង សកម្មជនរបស់គណបក្ស សម រង្ស៊ី ទាំងអស់ ត្រូវតែចូលរួមក្នុងការឃោសនានិងប្រើប្រាស់​ឲ្យ អស់ពីលទ្ធភាព ធ្វើយ៉ាងណាបញ្ជូនសារនយោបាយ និង គោលនយោបាយរបស់គណបក្ស សម រង្ស៊ី  ទៅដល់​ប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់នីមួយៗ ឲ្យពួកគាត់បានយល់គ្រប់ៗគ្នា។ ដើម្បីជា ប្រយោជន៏ ឲ្យប្រជាពលរដ្ឋលោកមានមូលដ្ឋានកាន់តែរឹងមាំ ក្នុងការធ្វើ ការសំរេចចិត្តជ្រើសរើស ថ្នាក់ដឹកនាំរបស់ពួកគាត់នៅក្នុងមូលដ្ឋាន ព្រោះគណបក្ស សម រង្ស៊ី មានគោលនយោបាយ ច្បាស់លាស់ ពិតប្រាកដក្នុងការថែរក្សានិងការពារប្រយោជន៏ជូនពលរដ្ឋ និងប្រទេសជាតិ ។ Read more

សូមចូលរួមឧបត្ថមការផ្សាយ KMN-Radio

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួម ជួយឧបត្ថមការផ្សាយ KMN-Radio របស់អស់លោកអ្នក

សេចក្ដីអំពាវនាវ

សេចក្ដីអំពាវនាវ​

Kmn-Radio News Daily

ដំណឹងថ្មីពេលអារុណរះ (ផ្សាយផ្ទាល់) Morning News (Live)

វីដេអូ

ចំនួនអ្នកទស្សនា

  • 8884Total visitors:
  • 49Visitors today:
  • 46Visitors yesterday:
  • 387Visitors last week:
  • 908Visitors per month:
  • 48Visitors per day:
  • 0Visitors currently online:
  • Thai lucky
  • Professional web design in Cambodia
  • Space for Advertising